វិទ្យុផ្សាយផ្ទាល់
 
វិដេអូផ្សាយផ្ទាល់
ពត៌មានថ្មីៗ
ពត៌មានខ្លី: វិទ្យុមេត្តា សម្លេងព្រះពុទ្ធសាសនា ត្រូវបានគេគ្រោងរៀបចំពិធីសម្ពោធឆ្លងជាផ្លូវការ។
ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០១៤ ម៉ោង ១៨:៣៦:៤៧ | បានអាន 1963
  ចុចត្រង់នេះដើម្បីទស្សនា វិទ្យុមេត្តា FM96.7MHz សម្លេងព្រះពុទ្ធសាសនា ដែលជាវិទ្យុមួយបង្កើតឡើងដើម្បីតែការផ្សព្វផ្សាយព្រះពុទ្ធសាសនា ត្រូវបានគេរៀបចំគ្រោងនឹងធ្វើពិធីសម្ពោធជាផ្លូវការហើយនៅក្នុងពេលឆាប់ៗនេះ។...

» អានបន្ត

ពត៌មានខ្លី វត្តសិរីឧត្តម ហៅវត្តថ្មី គ្រោងរៀបចំពិធីបុណ្យឆ្លងខឿនព្រះបរមសិរីពោធិព្រឹក្ស។
ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៤ ម៉ោង ១២:១៩:២១ | បានអាន 1304
(ចុចត្រង់នេះដើម្បីទស្សនាវីដេអូ) វត្តសិរីឧត្តម ហៅវត្តថ្មីដែលស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាននឹងកំពុងគ្រោងរៀបចំធ្វើពិធីបុណ្យឆ្លងខឿនព្រះបរមសិរីពោធិព្រឹក្សដែលបានកសាងរួចរាល់សម្រាប់ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទតទៅ។ កម្មវិធីនេះ នឹងត្រូវបានប្រារព្វធ្វើនៅថ្ងៃ ៥រោច ខែជេស្ឋ ព.ស២៥៥៨ ដែលត្រូវនឹងថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខ។...

» អានបន្ត

បុណ្យបិទវគ្គសិក្សា និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7MHZ
ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ២០១៤ ម៉ោង ១២:១៥:១៧ | បានអាន 1740
  បុណ្យបិទវគ្គសិក្សា និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7MHZ ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាសិស្សា​នុសិស្សរបស់លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស គ្រប់ជំនាន់បានសិក្សាព្រះធម៌នៅវត្តឧណ្ណាលោម និង​វត្តសំពៅមាស​ បានប្រារព្ធធ្វើពិធីបុណ្យបិទវគ្គសិក្សាក្នុងព.ស ២៥៥៧-២៥៥៨ និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7 MHZ សម្លេងព្រះពុទ្ធសាសនា នៅវត្តនិគ្រោធវ័ន “គល់ទទឹង” ស្ថិតនៅភូមិ កោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។...

» អានបន្ត

ពត៌មានខ្លី វត្តក្រូចសើចធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា
ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៤ ម៉ោង ២០:៥៤:២៧ | បានអាន 860
វត្តក្រូចសោចបានរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាសមិទ្ធិផលព្រះវិហារថ្មី។ (ចុចត្រង់នេះដើម្បីទស្សនាវីដេអូ) សមិទ្ធិផលព្រះវិហារថ្មី ដែលបានកសាងឡើងរួចរាល់ក្នុងវត្តក្រូចសោច ស្ថិតក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវបានគេធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងជាផ្លូវការហើយកាលពី ...

» អានបន្ត

ពត៌មានខ្លី​ វត្តក្រូចសោច គ្រោងនឹងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី
ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៤ ម៉ោង ០៧:៣៥:៣៦ | បានអាន 918
  វត្តក្រូចសោច គ្រោងនឹងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាសមិទ្ធិផលព្រះវិហារថ្មី។​ ចុចដើម្បីទស្សនាវីឌីអូ សមិទ្ធិផលព្រះវិហារថ្មីដែលទើបនឹងកសាងរួចរាល់នៅក្នុងវត្តក្រូចសោ ស្ថិតក្នុងភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  ត្រូវបានគេគ្រោងនឹងរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាទៅតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធាញ្ញាត...

» អានបន្ត

ពត៌មានខ្លីប្រចាំថ្ងៃ
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៤ ម៉ោង ០២:៣៣:២០ | បានអាន 1035
ពិធីដ៏ធំមួយត្រូវបានគេប្រារព្វធ្វើឡើង ដើម្បីអបអរសាទរ បុណ្យជាតិវិសាខបូជា ក្នុងវត្តនិគ្រោធវ័ន គល់ទទឹង។ កាលពីថ្ងៃអង្គារ៍១៥កើតខែវិសាខ ព.ស ២៥៥៧ ដែលត្រូវនឹងទី១៣ ខែឧសភាឆ្នាំ២០១៤​ កន្លងទៅ មាន ពិធីបុណ្យ អបអរសាទរ​បុណ្យជាតិវិសាខបូជាដ៏ធំមួយ ត្រូវបានគេប្រារព្វធ្វើឡើង ​ក្នុងវត្តនិគ្រោធវ័នគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ​​​​...

» អានបន្ត

កម្មវិធី ព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម (ប្រធានបទៈ យុវជនពុទ្ធសាសនា និងសង្គម)
ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៤ ម៉ោង ០០:៥២:២៧ | បានអាន 1654
កុំភ្លេចរងចាំតាមដានស្តាប់ និងទស្សនា កម្មវិធី ព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម (ប្រធានបទៈ យុវជនពុទ្ធសាសនា និងសង្គម) តាមរយៈវិទ្យុមេត្តា សម្លេងព្រះពុទ្ធសាសនា FM92.5MHz នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០១៤ ចាប់ពីវេលាម៉ោង១៣.០០ ដល់ម៉ោង១៥ រសៀល។...

» អានបន្ត

បុណ្យវិសាខបូជា
ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៤ ម៉ោង ០៣:២០:០០ | បានអាន 982
ពត៌​មានខ្លីប្រចាំថ្ងៃ មានការគ្រោងប្ររព្វពិធីបុណ្យអបអរសាទរ បុណ្យជាតិវិសាខបូជា ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ​ក្នុងវត្តនិគ្រោធវ័នគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះបើតាមការឲ្យដឹងពីមន្រ្តីសង្ឃក្នុងវត្តនិគ្រោធវ័ន គល់ទទឺង។​ ព្រះមហាសទ្ធម្មធរជោតិកៈ ឆន ម៉ៅមេត្តា ជាប្រធានវិទ្យុមេត្តា FM92.5MHz បានមានព្រះថេរៈដីការថា យើងនឹងប្រារព្វពិធីអបអរសាទរ ...

» អានបន្ត

បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៤ ម៉ោង ០៥:២៧:១០ | បានអាន 1379
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស ពាក្យ​ថា ព្យាយាម មាន​ន័យ​ថា សេចក្ដី​ខំ​ប្រឹង​ប្រែង។ សេចក្ដី​ខំ​ប្រឹង​ប្រែងមាន​ច្រើន​យ៉ាង​ទៅ​ទៀត​សេចក្ដី​ប្រឹង​ប្រែង​ខ្លះ គឺ ប្រឹង​ប្រែង​ដើម្បី​នឹង​បៀតបៀន​អ្នក​ដទៃ ប្រឹង​ប្រែង​ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​សេចក្ដី​ទុក្ខ​លំបាក​ជា​ដើម នេះ​ជា​សេចក្ដី​ខំ​ប្រឹង​ប្រែង​ម្យ៉ាង​ដែល​ជា​ខំ​ប្រឹង​ប្រែង​ខុស មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទៅ​នៃ​វេរា​នោះ​ឡើយ។ ដួង​ចិត្ត​នៃ​បុថុជ្ជន គឺ ពិបាក​វែក​ញែក​ឲ្យ​បាន​ច្បាស់​លាស់​ណាស់ ពី​សេចក្ដី​ព្យាយាម​ត្រឹម​ត្រូវ​និង​ព្យាយាម​ខុស​នោះ ព្រោះ​នៅ​មាន​កិលេស​ជា​គ្រឿង​សៅហ្មង​នៃ​ដួង​ចិត្ត។...

» អានបន្ត

ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន
ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០១៤ ម៉ោង ២៣:៤០:៥៧ | បានអាន 2749
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ម៉ែ​នឹក​កូន ជាតិ​ជា​ម្ដាយ​គ្រប់​រូប មិន​ដែល​មាន​ម្ដាយ​ណា​ដែល​មិន​គិត​ដល់​កូន មិន​នឹក​កូន​នោះ​ទេ ម៉ែ​តែង​នឹក​កូន​គិត​កូន​រហូត​ហើយ​គ្រប់​ពេល​ដែល​ម៉ែ​នឹក​កូន ទឹក​ភ្នែក​របស់​ម៉ែ​តែង​ស្រក់​ហូរ​មក​ជានិច្ច ព្រោះ​ម៉ែ​ស្រឡាញ់​កូន ម៉ែ​ត្រូវ​ការ​កូន។ ក្នុង​ពេល​ដែល​កូន​ឃ្លាត​ឆ្ងាយ​ពី​ម៉ែ ឬ​ពេល​ដែល​កូន​មិន​នៅ​ជិត​ម៉ែ ក្នុង​ទ្រូង​ម៉ែ​តឹង​ណែន​ចង្អៀត អួល​អាក់​ព្រោះ​ម៉ែ​នឹក​កូន​ខ្លាំង​ណាស់។ ...

» អានបន្ត

ល.រ នាមពុទ្ធបរិសទ្ធ អធិប្បាយ ចំនួន លំអិត
សម្លេងព្រះធម៌ថ្មីៗ
វិដេអូព្រះធម៌ថ្មីៗ
ស្តាប់ការផ្សាយឡើងវិញ
សៀវភៅថ្មីៗ
ទើបតែស្តាប់(ថ្មីៗ)
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10
ម្សិលមិញ 70
សរុប 134,572
© ២០១៤ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ ទំព័រមេត្តា.
1. បុណ្យបិទវគ្គសិក្សា និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7MHZ:   បុណ្យបិទវគ្គសិក្សា និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7MHZ ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំទាំងអស់គ្នាជាសិស្សា​នុសិស្សរបស់លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស គ្រប់ជំនាន់បានសិក្សាព្រះធម៌នៅវត្តឧណ្ណាលោម និង​វត្តសំពៅមាស​ បានប្រារព្ធធ្វើពិធីបុណ្យបិទវគ្គសិក្សាក្នុងព.ស ២៥៥៧-២៥៥៨ និងសម្ពោធឆ្លងវិទ្យុមេត្តាFM96.7 MHZ សម្លេងព្រះពុទ្ធសាសនា នៅវត្តនិគ្រោធវ័ន “គល់ទទឹង” ស្ថិតនៅភូមិ កោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ អាស្រ័យហេតុដូចបានប្រគេននិងជូនដំណឹងខាងលើ  សូមអារាធនា​និមន្តយាងសម្ដេច ព្រះថេរានុថេរគ្រប់ព្រះអង្គ និងគោរពយាង អញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជាសិស្សានុសិស្សរបស់លោកគ្រូគ្រប់ជំនាន់ជិតឆ្ងាយទាំងអស់ ចូលរួមក្នុងពិធីបុណ្យនេះ​ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន កុំបីខានឡើយ ។ កម្មវិធីបុណ្យ ថ្ងៃព្រហស្បតិ៍ ១៤​ កើត ខែអាសាឍ​​  ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៤ ម៉ោង ៥,០០ នាទីព្រឹក នមស្ការព្រះរតន‌ត្រៃ និងសមាទានឧបោសថសីល​ ។ ម៉ោង ៦​,១៥ នាទី​ ប្រគេនយាគូព្រះសង្ឃ និងគោរពអញ្ជើញភ្លៀវកិត្តិយសពិសារអាហារពេលព្រឹក។ ម៉ោង ៨​,០០ នាទី និមន្តព្រះសង្ឃ៣អង្គសំដែងធម្មទេសនាដោយ​ព្រះមហាអគ្គវង្សោ ឆាយ កន ព្រះមហាអត្តគារវតោ ឡុង សុភាព ព្រះគ្រូរតនវិសុទ្ធិ ឆាត​ សុឆេត។ ម៉ោង ៩,៤៥ នាទី រាប់បាត្រព្រះសង្ឃចំនួន២០០អង្គ។ ម៉ោង ១០,៣០នាទី និមន្តព្រះសង្ឃឆាន់ចង្ហាន់ថ្ងៃត្រង់ និងអញ្ជើញភ្ញៀវកិត្តិយសពិសាអាហារថ្ងៃត្រង់។ ម៉ោង ១,០០ នាទីជួបជុំពុទ្ធបរិស័ទទាំងអស់នមស្សការព្រះរតនត្រៃ សមាទានសីល អារាធនានិមន្តព្រះសង្ឃចម្រើ​នព្រះបរិត្ត​ បន្ទាប់មកអារាធនានិមន្តព្រះធម្មកឋិកសម្ដែងព្រះធម៌ទេសនាគ្រែ៥ដោយ ព្រះគ្រូបិដករង្សី វង តុន ព្រះមហាសីលសំវរោ សៀម សុខុម ព្រះមហាវិនយធរោ​ តុន ប៊ុនសាយ ព្រះមហាធម្មកោសល ចន្ទ័ គង់ ព្រះមហាសទ្ធម្មាសង្ការោ ឆោម​ វិបុល។ ម៉ោង ៣,៤០នាទី ទទួលបដិសណ្ឋារៈលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស អញ្ជើញដល់ បន្ទាប់មកគោរពនិមន្តនិងអញ្ជើញលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស ឯកឧត្ដមបណ្ឌិត កុល ផេង ព្រះមហាសទ្ធម្មធរជោតិក មេត្តារក្ខិតោ ឆន ម៉ៅមេត្តា កាត់ខ្សែបូសម្ពោធឆ្លងវិទ្យុមេត្តាFM96.7MHZ សម្លេងព្រះពុទ្ធសាសនា។ ម៉ោង ៤,១៥នាទី អារាធនានិមន្ដព្រះមហាសទ្ធម្មធរជោតិក មេត្តារក្ខិតោ ឆន ម៉ៅមេត្តា ប្រធានវិទ្យុមេត្តាFM96.7MHZ ថ្លែងសុន្ទរកថា បន្ទាប់មកអញ្ជើញលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យសម្ដែងធម៌ទេសនា និងចែកសៀវភៅជំនួយសតិភាគ១៩ជាធម្មទាន។ ម៉ោង៦,០០នាទី ដង្ហែគ្រឿងសក្ការៈប្រទក្សិណព្រះត្រៃរតនចេតិយ និងព្រះសិរីពោធិព្រឹក្ស​ វេរថ្វាយបូជាព្រះរតនត្រៃ បន្ទាប់មកអារាធនានិមន្តព្រះសង្ឃសម្ដែងធម្មបរិយាយតាមសមគួរដល់ពេលវេលា។ អ្នកផ្ដើមបុណ្យ ព្រះមហាសទ្ធម្មធរជោតិកៈ មេត្តារក្ខិតោ ឆន ម៉ៅមេត្តា ប្រធានវិទ្យុមេត្តាFM96.7MHZ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ​ ប៊ុត សាវង្ស ព្រះសង្ឃ និងពុទ្ធបរិស័ទជាសិស្សានុសិស្សរបស់លោកគ្រូអគ្គបណ្ឌិតគ្រប់ជំនាន់។2. ភារៈធ្ងន់​របស់​ម៉ែ: ភារៈធ្ងន់​របស់​ម៉ែ កាល​បើ​ពោល​តាម​ច្បាប់​ធម្មជាតិ ឬ​ពោល​តាម​សេចក្ដី​ពិត​ដែល​ប្រាកដ​ឲ្យ​ឃើញ ម៉ែ​ឈ្មោះ​ថា​ធ្វើ​នូវ​របស់​ដែល​ធ្វើ​បាន​ដោយ​លំបាក ហើយ​សេចក្ដី​លំបាក​នេះ ឪពុក​មិន​អាច​ធ្វើ​ជំនួស​បាន​ឡើយ ពោល​គឺ​ ម៉ែ​ត្រូវ​មាន​រដូវ ត្រូវ​ពពោះ និង ត្រូវឆ្លង​ទន្លេ (សម្រាលកូន) នេះ​គឺ​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ម៉ែ​គ្រប់​គ្នា ក្នុង​នោះ មាន​ម៉ែ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាន​បាត់​បង់​ជីវិត ព្រោះ​ការ​ឆ្លង​ទន្លេ។ ព្រោះ​ហេតុ​ដូច្នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ក្នុង​កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះមហាពោធិសត្វ សោយព្រះជាតិ​ជា​តាបស​ឈ្មោះ សោណបណ្ឌិត បាន​ពណ៌​នា​ព្រះគុណ​របស់​ម៉ែ​យ៉ាង​គួរ​ស្ដាប់ មាន​ប្រាកដ​ក្នុង​សោណនន្ទ​ជាតក​សត្តតិនិបាត ថា ម៉ែកាល​ប្រាថ្នា​ចង់​បាន​ផល​គឺ​កូន រមែង​នមស្ការ​ទេវតា​ដើម្បី​សូម​កូន ម៉ែ​សួរ​នូវ​នក្ខត្តឫក្ស​ទាំង​ឡាយ​ផងសួរ​នូវ​រដូវ និង​ឆ្នាំ​ទាំង​ឡាយ​ផង​ ថា​តើ​កូន​កើត​ក្នុង​ឫក្ស​ណា ក្នុង​រដូវ​ណា ក្នុង​ឆ្នាំ​ណា ទើប​បាន​នូវ​អាយុវែង។ កាល​ម៉ែ​មាន​រដូវ​ហើយ ក៏​រមែង​មាន​ការ​តាំង​គភ៌ឡើង ហើយ​ម៉ែ​ក៏​មាន​ការ​ចាញ់​គភ៌ ព្រោះ​ហេតុ​នោះ​ទើប​ម៉ែ​មាន​ឈ្មោះ​ថា ទោហឡិនី (ស្ត្រី​ចាញ់​គភ៌)។ ម៉ែ​មាន​ការ​ស្រលាញ់​កូន ដែល​កើត​ក្នុង​ពោះ​របស់ខ្លួន ព្រោះ​ហេតុ​នេះ​ទើប​ម៉ែ​មាន​ឈ្មោះ​ថា សុហទា (ស្ត្រី​មាន​ចិត្ត​ល្អ)។ ម៉ែ​រក្សា​គភ៌​អស់​មួយ​ឆ្នាំ ឬ​ជិត​មួយ​ឆ្នាំ ហើយ​ទើប​បាន​ឆ្លង​ទន្លេ​សម្រាល​កូន ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​មាន​ឈ្មោះ​ថា ជនយន្តី ឬ ជនេត្តី (ស្ត្រី​ជា​អ្នក​ឲ្យ​កូន​បានកើត​មក)។ ម៉ែ​ញ៉ាំង​កូន​ដែល​កំពុង​យំ​ឲ្យ​ត្រេក​អរ ដោយ​ការ​បំបៅ​ដោះ​ផង ដោយ​ការ​បំពេ​ផង ដោយ​ការ​ឱប​ក្រសោប​ផង ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​មាន​ឈ្មោះ​ថា តោសេន្តី (ស្ត្រី​ញ៉ាំង​កូន​ឲ្យ​ត្រេកអរ)។ តពី​នោះ​មក​ម៉ែ​មាន​ហឫទ័យ​ទន់​ទោរ​ទៅ​រក​កូន​ក្រឡេក​មើល​កូន​ដែល​ពុំ​ទាន់​ ដឹង​ក្ដី មើល​ក្នុង​ទី​ដែល​កូន​នៅ ត្រូវ​ខ្យល់​ត្រូវ​ក្ដៅ​យ៉ាង​ណា ព្រោះ​ហេតុ​នេះ ទើប​ម៉ែ​ឈ្មោះ​ថា បោសេន្តី (ស្ត្រី​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន)។ ទ្រព្យ​សម្បត្តិ​ឯណា​របស់​ម៉ែ​និង​របស់​ឪ ដែល​មាន​នៅ ម៉ែ​រមែង​គ្រប់គ្រង​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​ពីរ​ចំណែក​នោះ​ដោយ​បំណង​ថា ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ត្រូវ​បាន​ទៅ​កូន​របស់​យើង។ ម៉ែ​កាល​ដែល​ទូន្មាន​កូន​ថា កូន​គួរ​ធ្វើ​យ៉ាង​នេះ កូន​មិន​គួរ​ធ្វើ​យ៉ាង​នោះ ជា​ដើម រមែង​នឿយ​ហត់​លំបាក។ កាល​បើ​កូន​មាន​វ័យ​ចម្រើន​ឡើង​ហើយ ម៉ែ​បាន​ដឹង​ថា កូន​មាន​សេចក្ដី​រីករាយ​ភ្លើត​ភ្លើន​ព្រោះ​ស្រវឹង​ក្នុង​វ័យ។ ម៉ែ​រមែង​ទន្ទឹម​មើល​ផ្លូវ​កូន លុះ​ដល់​ពេល​ល្ងាច​ពេល​ព្រលប់ បាត់​កូន​មិន​ឃើញ​ត្រឡប់មក ម៉ែ​ក៏​អន្ទះសារ​ញាប់ញ័រ​ក្នុង​ចិត្ត ដោយ​ប្រការ​ដូច្នេះ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ ដោយ ទំព័រមេត្តា ប្រភព ៥០០០​ឆ្នាំ​3. ទំនាក់ទំនង: អាស័យដ្ឋាន: កុដលេខ ,ផ្លូវ ,ភូមិ, ឃុំ, សង្កាត់ ទូរស័ព្ទលេខៈ (៨៥៥)១២ ??? ??? អ៊ីម៉ែល: info@mettapage.org
Free Shoutcast HostingRadio Stream Hosting